កិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (IDP) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) (“លេខាធិការដ្ឋាន IDP នៃ ក.អ.ក.”)

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម​ នុត​ អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ (IDP) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលេខាធិការដ្ឋាន ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានក្នុងឆ្នាំ២០២៣, ពិភាក្សាលើផែនការសកម្មភាព​ សម្រាប់ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន ដោយធ្វើអាទិភាវូបនីយកម្មសកម្មភាពមួយចំនួនដែលត្រូវសម្រេចឱ្យបានក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ, ព្រមទាំងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមឯកសារទស្សនាទានស្ដីពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាលេខាធិការដ្ឋាន សរុបចំនួន ៣០រូប។