ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី ១៣​ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម

(រាជធានីអាប៊ុយដាប៊ី)៖ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និង ឯកឧត្តម ណុប សោភ័ណតារា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកលើកទី ១៣ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិអាប៊ុយដាប៊ី។ សន្និសីទដ៏មានសារៈសំខាន់នាឱកាសនេះបានរៀបចំឡើងក្រោមមូលបទការផ្តល់ជូនប្រជាជនតាមរយៈពាណិជ្ជកម្ម ដោយបានធ្វើការប្រមូលផ្តុំតួអង្គរដ្ឋ និងតួអង្គមិនមែនរដ្ឋទូទាំងសកលលោកដើម្បីមកជជែកពិភាក្សាអំពីកិច្ចការពាក់ព័ន្ធនានាដែលគ្របដណ្តប់លើការងារស្តីពីវិនិយោគ, ពាណិជ្ជកម្ម, សេដ្ឋកិច្ច, កសិកម្ម, បរិស្ថាន, ឌីជីថល, និងការអភិវឌ្ឍ។

គួរជម្រាបជូនផងដែរថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកអង្គការអន្តររដ្ឋាភិបាលដ៏ធំមួយនេះកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤។