សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិនដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិងវិនិយោគិនទូទៅ

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជូនវិនិយោគិនដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានិងវិនិយោគិនទូទៅ ដើម្បីផ្តល់ឱកាសឱ្យតំណាងក្រុមហ៊ុនជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏ដូចជាវិនិយោគិនដទៃទៀតបានបានពិភាក្សាស្វែងយល់បន្ថែមពីការវិវត្តថ្មីៗនៃបរិស្ថានវិនិយោគនៅកម្ពុជា ជាពិសេស ច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានព្រះមហាក្សត្រឡាយព្រហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។