សិក្ខាសាលាតាមប្រព័ន្ធវីដេអូដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ជូនថ្នាក់ដឹកនាំនិងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
