ការជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ ឆឹងទូ ហាងចូវ និងខេត្តចេជាង ដឹកនាំដោយលោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសអ៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG SEZ CO., LTD.)។