ពិភាក្សាការងារជាមួយ លោកស្រី Johwan Choi អគ្គនាយកទីភ្នាក់ងារជំរុញការវិនិយោគ-ពាណិជ្ជកម្មកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (KOTRA)
នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Johwan Choi អគ្គនាយកទីភ្នាក់ងារជំរុញការវិនិយោគ-ពាណិជ្ជកម្មកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (KOTRA) ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទីភ្នាក់ងារ KOTRA ក្នុងទិសដៅជំរុញ និងទាក់ទាញវិនិយោគិនកូរ៉េមកកម្ពុជា ក៍ដូចជាការថែទាំវិនិយោគិនកូរ៉េដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាផងដែរ៕
