ឯកឧត្តម ជា វុទ្ធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិន ដឹកនាំដោយ សមាគមធុរកិច្ច Hehehui Entrepreneur Club

វិមានរដ្ឋាភិបាល (វត្តភ្នំ) ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃច័ន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូវិនិយោគិន ដឹកនាំដោយ សមាគមធុរកិច្ច Hehehui Entrepreneur Club ជាមួយនឹងបណ្តាក្រុមហ៊ុនវិនិយោគលើវិស័យ៖ កសិ-ឧស្សាហកម្ម កម្មន្តសាលឱសថនិងបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ភ័ស្តុភារកម្ម ការផលិតថាមពលអគ្គិសនីដោយជីវៈចម្រុះ និង E-Commerce.។
សូមបញ្ជាក់ជូនថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់សមាគមធុរកិច្ច Hehehui Entrepreneur Club មកកម្ពុជាក្នុងឆ្នាំ ២០២៣ ដើម្បីសិក្សាអំពីកលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា។ ប្រតិភូវិនិយោគិន នឹងបន្តដំណើរទស្សនកិច្ចសិក្សានៅខេត្តព្រះសីហនុ និងបណ្តាទីតាំងសំខាន់ៗមួយចំនួនទៀត៕