ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររបស់គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងទីភ្នាក់ងារអភិវឌ្ឍន៍សហភាពអាហ្វ្រិក (AUDA)

នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងទីភ្នាក់ងារអភិវឌ្ឍន៍សហភាពអាហ្វ្រិក (AUDA) ដែលដឹកនាំដោយ លោកស្រី ប៉ាមឡា ហ្គូផូល ប្រធានផ្នែកវិភាគ និងព្យាករណ៍សេដ្ឋកិច្ចនៃទីភ្នាក់ងារអភិវឌ្ឍន៍សហភាពអាហ្វ្រិក (AUDA) និងក្រុមការងារ ចូលសម្តែងការគួរសម និងពិភាក្សាការងារ។