ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គ.វ.ក បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយអ្នកឧកញ៉ា គង់ សាង ប្រធានសមាគម TAFTAC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។