ពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនវៀតណាមដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា
នាថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនវៀតណាមដែលកំពុងមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដឹកនាំដោយឯកឧត្តម ង្វៀន ឌឹកហ្វុង (NGUYEN DUC PHONG) អនុលេខា អចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឍិមបក្សកុម្មុយនីសវៀតណាម និងមានការចូលរួមពីសំណាក់ឯកឧត្ដម ង្វៀន ហ៊ុយតាំង (NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
