កិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់

នារសៀលថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំធំនៃទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអាល្លឺម៉ង់ដឹកនាំដោយឯកឧត្តម Michael Kellner រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងបរិស្ថានអាល្លឺម៉ង់។