ជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Chen Jiangang ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ជំនួបពិភាក្សាការងារនេះ ជជែកលើការពិនិត្យលទ្ធភាពរួមគ្នាស្វែងរកវិនិយោគិន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក៏ដូចជាផ្ដោតការពិនិត្យលើសំណើសុំសម្របសម្រួលបញ្ហានានារបស់តំបន់សេដ្ឋកិច្ចពិសេសនេះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អ្នកអភិវឌ្ឍន៍ និងវិនិយោគិន។
