ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រធានសភាពាណិជ្ជកម្មនាំចេញ-នាំចូលវាយនភ័ណ្ឌចិន ដើម្បីពង្រីកពាណិជ្ជកម្មរវាងដៃគូទាំងពីរ

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលនយោបាយបើកចំហររបស់កម្ពុជាសម្រាប់វិនិយោគិនលើគ្រប់វិស័យ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាច្រកចេញចូលតែមួយ ដើរតួនាទីក្នុងការអ្នកសម្របសម្រួល និងផ្ដល់ព័ត៌មានអំពីកិច្ចការងារវិនិយោគដល់វិនិយោគិន។ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ថិតក្នុងទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជម្រាបជូនសភាពាណិជ្ជកម្មផងដែរ រួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលបានបើកឱ្យប្រើប្រាស់រួចរាល់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅ ក្នុងក្រុងព្រះសីហនុជាដើម ដែលនឹងជួយសម្របសម្រួល និងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនរបស់វិនិយោគិនបានកាន់តែប្រសើរ។