ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គ.វ.ក. នៃ ក.អ.ក បានអនុញ្ញាតឱ្យ អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនដេនសូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ាសាអូ ស៊ឹអេម៉ាស៊ឹ អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនដេនសូ (Denso) និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
