ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

នារសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម វ៉ាង ឆុន អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ រួមជាមួយនឹងថ្នាក់ដឹកនាំការិយាល័យពាណិជ្ជកម្មខេត្តវ៉ូស៊ី និងតំណាងក្រុមហ៊ុនសហគ្រាសធំៗមកពីទីក្រុងណានជីង និងទីក្រុងស៊ូចូវ។