គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន“Won Star Enterprise Co., Ltd.”
តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ (String Light, LED, Sculpture, Ancient Tree Elf…) របស់ក្រុមហ៊ុន “Won Star Enterprise Co., Ltd.” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០កន្លែង។
