ការទទួលជួបពិភាក្សាការងារជាមួយលោក Heemin Cho នាយកប្រតិបត្តិរបស់ក្រុមហ៊ុន POONGLIM Pharmatech Inc.

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយលោក Heemin Cho នាយកប្រតិបត្តិរបស់ក្រុមហ៊ុន POONGLIM Pharmatech Inc. ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគផលិត
ឧបករណ៍បរិក្ខារពេទ្យដែលនឹងរួមចំណែកដល់ការពង្រឹងប្រតិបត្តិការនៃការផ្ដល់សេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តោតលើការផ្ដល់សេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព សក្ដិសិទ្ធភាព និងសមធម៌ ជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមអគ្គលេខាធិការរងបានអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូ. ដែលបានមកបំពេញទស្សនកិច្ចមកកម្ពុជា និងបានជម្រាបជូនពីបរិយាកាស និងក្របខ័ណ្ឌច្បាប់ ព្រមទាំងបទប្បញ្ញត្តិ ដែលមានភាពអំណោយផលដល់ការវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ការផ្ដល់កិច្ចសម្រូល, កញ្ចប់លើកទឹកចិត្ដ និងសេវាថែទាំវិនិយោគ។ ជាចុងបញ្ចប់ ឯកឧត្តម ក៏បានជូនពរគណៈប្រតិភូឱ្យទទួលបានជោគជ័យជាផ្លែផ្កាក្នុងដំណើរទស្សនកិច្ចការងារនៅកម្ពុជា នាពេលនេះ។ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយលោក Heemin Cho នាយកប្រតិបត្តិរបស់ក្រុមហ៊ុន POONGLIM Pharmatech Inc.