ជំនួបសម្ដែងការគួរសមពីលោក អួន ប៊ុនឡឺត (Oun Bun Leth) អតីតកងការពារប្រធានាធិបតីអាមេរិក៤ជំនាន់

ជំនួបសម្ដែងការគួរសមពីលោក អួន ប៊ុនឡឺត (Oun Bun Leth) អតីតកងការពារប្រធានាធិបតីអាមេរិក៤ជំនាន់
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក អួន ប៊ុនឡឺត (Oun Bun Leth) អតីតកងការពារប្រធានាធិបតីអាមេរិក៤ជំនាន់ និងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម។
ក្នុងជំនួបសម្ដែងការគួរសមនេះ អតីតកងការពារប្រធានាធិបតីអាមេរិករូបនេះ បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីនូវគោលបំណងនិងឆន្ទៈក្នុងការវិលត្រលប់មកប្រទេសកម្ពុជាវិញ មកទាំងចំណេះដឹង និងបទពិសោធន៍ដែលលោកមាន យកមកជួយប្រទេសកម្ពុជាតាមដែលអាចធ្វើទៅបាន។
សូមជម្រាបថា លោក អួន ប៊ុនឡឺត ជាអតីតកងការពារប្រធានាធិបតីអាមេរិក៤ជំនាន់ រួមមានជំនាន់ប្រធានាធិបតី George W. Bush ប្រធានាធិបតី Barack Obama ប្រធានាធិបតី Donald Trump រហូតដល់ជំនាន់ប្រធានាធិបតី Joe Biden ផងដែរ។ លោកអតីតកងការពារប្រធានាធិបតី បានរៀបរាប់អំពីដំណើរជីវិតក្នុងសៀវភៅមួយក្បាលដែលលោកបានសរសេរចងក្រងមានចំណងជើង “A REFUGEE’S AMERICAN DREAM: From the Killing Fields of Cambodia to the U.S. Secret Service”៕