ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា

អង្គជំនួបនាឱកាសនេះបានផ្ដោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងកម្ពុជាលើវិស័យនានា តាមរយៈការបើកចំហរទីផ្សារសេរីរបស់កម្ពុជាលើគ្រប់វិស័យ។ ក្នុងនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានរំលេចឡើងអំពីកិច្ចសហប្រតិបត្តិការវិនិយោគដោយផ្ទាល់ពីសហភាពអឺរ៉ុបមកកាន់កម្ពុជានាពេលកន្លងមក និងបានកោតសរសើរដល់កម្ពុជាដែលបន្តកិច្ចការងារទាក់ទាញវិនិយោគិនឥតឈប់ឈរ។

ស្របជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូត អំពីគម្រោងដែលឯកឧត្តមគ្រោងនឹងចុះបំពេញទស្សនកិច្ចទាក់ទាញវិនិយោគិនពីតំបន់អឺរ៉ុប ក្នុងឆ្នាំ២០២៤ខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តជម្រាបជូនផងដែរអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលរាជរដ្ឋាភិបាលបានផ្ដោតការយកចិត្តទុកដាក់ដើម្បីតភ្ជាប់កម្ពុជាទៅក្នុងតំបន់ ដោយគម្រោងទាំងនោះក៏បានផ្ដល់ឱកាសឱ្យវិនិយោគិនពីបណ្ដាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ប្រទេសផ្សេងៗនៅទូទាំងពិភពលោកអាចចូលមកវិនិយោគនៅកម្ពុជាបាន មានដូចជាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គម្រោងលើកកម្រិតផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ គម្រោងរៀបចំមជ្ឈមណ្ឌលភស្ដុភារកម្មក្រុងព្រះសីហនុ គម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលក្នុងទីក្រុងជាដើម៕