កិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុនរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)

នៅរសៀលថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០នាទីរសៀល នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនជប៉ុនរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយមានការចូលរួមពីតំណាងវិនិយោគិនជប៉ុនក្នុងវិស័យចំណីអាហារ អេឡិចត្រូនិក សុខាភិបាល ឡូជីស្ទីក ធនាគារ សំណង់ និងអចលនទ្រព្យ សរុបប្រមាណ ៣០រូប។