ក្នុងនាមជាសមាជិកថ្នាល CamDX នៃដំណាក់កាលទី ១ នៃក្របខណ្ឌការងារចុះបញ្ជីអាជីវកម្ម តាមថ្នាល CamDX ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមចូលរួមអបអរសាទរការទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards)។
ក្នុងនាមជាសមាជិកថ្នាល CamDX នៃដំណាក់កាលទី ១ នៃក្របខណ្ឌការងារចុះបញ្ជីអាជីវកម្ម តាមថ្នាល CamDX ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសូមចូលរួមអបអរសាទរការទទួលបានជ័យលាភី Open Source Adaptation of the Year ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards)។ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានក្លាយទៅជាសមាជិក ថ្នាល CamDX ដំបូងមួយ ដែលតាមរយៈនេះ បានជួយសម្រួលដល់ការស្នើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project – QIP)ឱ្យមាននីតិវិធីអនឡាញ ងាយស្រួល និងមានរយៈពេលខ្លី។ ការទទួលបានជ័យលាភីនេះ ជាមោទនភាពជាតិ និងរាជរដ្ឋាភិបាល កម្ពុជាទាំងមូល ក្នុងដំណើរនៃការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេស ជាពិសេសការធ្វើឌីជីថលូប- នីយកម្មការផ្ដល់សេវាសាធារណៈ។
