វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
នាព្រឹកថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental COEX Seoul ទីក្រុងសេអ៊ូល ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសហការរៀបចំវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ ក្រោមកិច្ចគាំទ្រពីធនាគារ គូកមីន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម Ahn Dukgeun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ, ឯកឧត្តម Kang Jae Kwon អនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា, ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, លោក Cho Nam Hoon ប្រធានសារជីវកម្មធុរកិច្ចសកលនៃធនាគារ គូកមីន, តំណាងវិស័យឯកជននៃប្រទេសទាំងពីរសរុបប្រមាណ ២០០នាក់។
