ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីមជ្ឍមណ្ឌលព័ត៌មានថាមពលអគ្គិសនីជប៉ុន (JEPIC)

នារសៀលថ្ងៃព្រហស្បតិ៍ ២ កើត ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីមជ្ឍមណ្ឌលព័ត៌មានថាមពលអគ្គិសនីជប៉ុន (JEPIC) រួមជាមួយបណ្តាក្រុមហ៊ុនវិនិយោគក្នុងវិស័យថាមពលអគ្គិសនីមួយចំនួន ដើម្បីសិក្សាស្វែងយល់អំពីកាលានុវត្តភាពនិងសក្តានុពលវិនិយោគកម្ពុជា ជាពិសេសទាក់ទងទៅនឹងវិស័យថាមពលអគ្គិសនី និងការបង្កើតថាមពលកកើតឡើងវិញ (Green Energy)។