ឯកឧត្តម គង់ វិមាន​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងជាប្រធានគណៈកម្មាធិការដឹកនាំរៀបចំធ្វើ​តេស្ដ​រហ័ស​រកសារធាតុញៀនតាមទឹកមូត្រ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ​ ឯកឧត្តម គង់ វិមាន​ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. និងជាប្រធានគណៈកម្មាធិការដឹកនាំរៀបចំធ្វើ​តេស្ដ​រហ័ស​រកសារធាតុញៀនតាមទឹកមូត្រ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បាន​ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំការងារធ្វើតេស្តរកសារធាតុ​ញៀន​ខុសច្បាប់ចំពោះមន្ត្រីរាជការ នៃ ក.អ.ក. នាពេលខាងមុខ ដើម្បីរៀបចំពេលវេលា​និងទីតាំងសម្រាប់​ការធ្វើតេស្តរក​សារធាតុ​ញៀនខុសច្បាប់ និងជូនដំណឹង​ដល់មន្ត្រីរាជការ​នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឆ្លើយតបតាមបទបញ្ជាលេខ០១ បប ចុះថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្ដីពីការដាក់វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។