ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា ២០២៤ វគ្គសិក្សាឆមាសទី២ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា ២០២៤ វគ្គសិក្សាឆមាសទី២ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី នាពេលដីខ្លីខាងមុខ។
ក្នុងឱកាសទទួលជួបបដិសណ្ឋារកិច្ចនេះ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើ អបអរសាទរ និងសួរសុខទុក្ខ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដល់ក្រុមនិស្សិត។
ឯកឧត្តម អគ្គលេខាធិការរង ក៏បានជម្រាបជូនក្រុមនិសិ្សតឱ្យបានយល់អំពីរចនាសម្ព័ន្ធ និងបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រមាណជា ៣០ ឆ្នាំកន្លងមកនេះ។
ទន្ទឹមគ្នាឯកឧត្តមក៏បានចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការសិក្សាក្នុងនាមជានិសិ្សតអាហារូបករណ៍ និងបទពិសោធន៍ការងារនានា ទាំងក្នុងអតីតក្របខណ្ឌឯកជន និងក្របខណ្ឌមន្ត្រីរាជការ នាពេលកន្លងមក ជូនដល់ក្រុមនិស្សិត និងបានសំណូមពរ ដល់ក្រុមនិស្សិតឱ្យចូលរួម

ចំណែក ដើរតួជាទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យគេបានស្គាល់អំពី សក្ដានុពលវិនិយោគ សេដ្ឋកិច្ច និងទេសចរណ៍ របស់កម្ពុជាយើង នៅក្នុងអំឡុងពេលដែលខ្លួនបំពេញបេសកកម្មសិក្សា និងស្រាវជ្រាវ នៅប្រទេសអូស្ត្រាលីនោះ ហើយត្រូវយកមកវិញឱ្យខានតែបាននូវសញ្ញាប័ត្រជូនគ្រួសារ និងជាតិមាតុភូមិ។