ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តចុះទស្សនកិច្ចរោងចក្រចំនួន៣ផ្សេងទៀត ក្នុងដំណើរទស្សនកិច្ចទាក់ទាញ វិនិយោគិន ក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន

នាសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តចុះទស្សនកិច្ចរោងចក្រ នៃក្រុមហ៊ុន និងសហគ្រាសចំនួន៣ផ្សេងទៀតរួមមាន ១). ក្រុមហ៊ុន MESNAC គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០ហិកតាដែលជាក្រុមហ៊ុនផលិតនិងនាំចេញឧបករណ៍កែច្នៃកៅស៊ូធំមួយក្នុងប្រទេសចិន។ ២). ក្រុមហ៊ុន KenGic គឺជាក្រុមហ៊ុនដែលប្រតិបត្តិការលើដំណោះស្រាយប្រព័ន្ធផលិតកម្មឆ្លាតវៃ ការដឹកជញ្ជូនឆ្លាតវៃ និងក៏ជាមូលដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍ឌីជីថលប្រកបដោយភាពច្នៃប្រឌិត ដែលផ្គត់ផ្គង់គ្រឿងចក្រទៅបណ្ដាក្រុមហ៊ុនធំៗនៅលើពិភពលោក និងប្រមាណជាង២០ប្រទេសក្នុងតំបន់អាស៊ីរួមទាំងកម្ពុជាផងដែរ។ ៣). Kinger Robot គឺជាសហគ្រាសបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលប្រតិបត្តិការរចនា ការផលិត ការលក់ និងសេវាកម្មឧបករណ៍ឆ្លាតវៃរបស់មនុស្សយន្ត ប្រព័ន្ធរោងចក្រឆ្លាតវៃនិងប្រព័ន្ធឃ្លាំង និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ ដែលបានផ្គត់ផ្គង់ផលិតផលទៅក្រុមហ៊ុនធំៗជាច្រើនមានជាអាថិ៍ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ford និងក្រុមហ៊ុន Toyotaជាដើម។