សិក្ខាសាលាស្ដីពី “ការចែករំលែកបទពិសោធន៍ នៃការរៀបចំច្បាប់ស្តីពីសន្តិសុខជាតិ និងការវិនិយោគរបស់ចក្រភពអង់គ្លេស” (National Security and Investment Act – NSIA)

នាថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងសិក្ខាសាលាស្ដីពី “ការចែករំលែកបទពិសោធន៍ នៃការរៀបចំច្បាប់ស្តីពីសន្តិសុខជាតិ និងការវិនិយោគរបស់ចក្រភពអង់គ្លេស” (National Security and Investment Act – NSIA)។ សិក្ខាសាលា ក៏មានការចូលរួមផងដែរពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងនាយកដ្ឋានពាក់ព័ន្ធនៃគណៈកម្មាធិការវិនិយោគកម្ពុជា ប្រមាណ ៤០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីចែករំលែកនូវបទពិសោធន៍របស់ចក្រភពអង់គ្លេសក្នុងការតាក់តែងច្បាប់ស្ដីពីសន្តិសុខជាតិ និងការវិនិយោគ ដែលត្រូវបានអនុម័តកាលពីដើមឆ្នាំ២០២២ និងការបង្កើតអង្គភាពសន្តិសុខវិនិយោគចក្រភពអង់គ្លេស (UK Investment Security Unit)។