ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក.

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីក្នុងការជំរុញវិនិយោគកសិ-ចំណីអាហារនៅកម្ពុជា
៚៚៚
នារសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលគាំទ្រដោយក្រសួងការបរទេសនិងពាណិជ្ជកម្មអូស្ត្រាលី បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ផ្សព្វផ្សាយរបស់តុវិនិយោគកសិ-ចំណីអាហារនៅ ក.អ.ក. ក្រោមអធិបតីភាពរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. និង ឯកឧត្តម ប៉ាប្លូ កាង (PABLO KANG) ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអង្គទូត តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន ប្រមាណជាង ១៤០រូប។