ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារពីលោក Andy Hewson នាយកគ្រប់គ្រងក្រុមហ៊ុន Heineken Cambodia

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Andy Hewson នាយកគ្រប់គ្រងក្រុមហ៊ុន Heineken Cambodia និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនេះ លោក Andy Hewson បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងសហការី មានឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះដែរ លោកក៏បានបន្តដោយជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន និងគម្រប់ខួប៣០ឆ្នាំ ដែលក្រុមហ៊ុនបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា៕