ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ដឹកនាំដោយលោកបណ្ឌិត តាន់ មុនី្នវណ្ណ ប្រធានសហព័ន្ធ និងប្រតិភូអម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាការងារខាងលើនេះ មានគោលបំណងដើម្បីពង្រឹង និងជំរុញកិច្ចសហការរវាងសហព័ន្ធ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្ត និងស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមមួយចំនួន និងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
