ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារពីប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមរយៈកិច្ចប្រជុំនាឱកាសនេះ គណៈប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានគោរពស្នើសុំគោលការណ៍និងអនុសាសន៍ណែនាំមួយចំនួនពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកិច្ចការងារវិនិយោគ និងការសហការពីសមាគមជាមួយស្ថាប័នរដ្ឋាភិបាល ក្នុងទម្រង់ផ្សេងៗ ដើម្បីជំរុញលើកកម្ពស់ឱកាស របស់សហគ្រិន និងវិនិយោគិនកម្ពុជា។