ជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាមួយប្រតិភូពីសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូពីសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ដឹកនាំដោយលោក Le Thanh Hung អគ្គនាយកនៃសម្ព័ន្ធ VRG ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងកិច្ចប្រជុំនាឱកាសនេះ អគ្គនាយកនៃសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើប្រតិបត្តិការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ក៏ដូចជាចូលគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ នាពេលខាងមុខនេះ៕