ជំនួបររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងតំណាងក្រុមហ៊ុន Kibing ដើម្បីពិភាក្សាការងារ និងស្នើសុំយោបល់ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបជាមួយលោក Shao Ruibin អ្នកគ្រប់គ្រងទូទៅគម្រោងអន្តរជាតិ នៃក្រុមហ៊ុន Kibing ដើម្បីផ្ដល់ការណែនាំពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា។

សូមជម្រាបថា ក្រុមហ៊ុន Kibing Group (M) Sdn.Bhd. បង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលប្រតិបត្តិការលើការផលិត និងផ្តល់ដំណោះស្រាយលើវិស័យកញ្ចក់គ្រប់ប្រភេទធំមួយនៅក្នុងប្រទេសចិន មានបុគ្គលិកប្រមាណ១៥០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោកសម្រាប់ការផលិតកញ្ចក់សូឡា៕