ជំនួបពិភាក្សាការងាររវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Paul Grove សមាជិក Minority Clerk នៃគណៈកម្មាធិការអនុម័តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Paul Grove សមាជិក Minority Clerk នៃគណៈកម្មាធិការអនុម័តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរមតិយោបល់លើទស្សនាទាននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការវិនិយោគ និងបញ្ហាប្រឈមនានារបស់វិនិយោគិនអាមេរិកផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការត្រៀមខ្លួនរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានត្រៀមខ្លួនរួចរាល់ក្នុងការសម្របសម្រួលរៀបចំជាដៃគូសន្ទនាកម្ពុជា-អាមេរិក ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនអាមេរិកនៅកម្ពុជា៕