ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន GL Global Secure Co., Ltd.

(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងពីថ្នាក់ដឹកនាំ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយលោក Datuk Mohamed Shihab នាយកប្រតិបត្តិ ក្រុមហ៊ុន GL Global Secure Co., Ltd. ក្នុងគោលបំណងស្វែងយល់អំពីទិដ្ឋភាពច្បាប់និងបទប្បញ្ញត្តិក្នុងការវិនិយោគលើ Centralised Information System (CIS) Solution នៅព្រះរាជាណាចក្រកម្ពុជា។
មានមតិក្នុងជំនួបនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីមុខងារចម្បង Phone Cellular Blocking Service (PBCS) ក្នុងការពារ ក៏ដូចជាពង្រឹងនូវប្រព័ន្ធសុវត្ថិភាពតាមរយៈការប្រើប្រាស់ទូរស័ព្ទ។ បន្ថែមពីនេះ ក្រុមហ៊ុនបានធ្វើបទបង្ហាញអំពីមុខងារសំខាន់ៗរបស់ CIS និងបទពិសោធន៍អនុវត្តប្រព័ន្ធនេះពីមុនជាមួយរដ្ឋាភិបាលនៃប្រទេម៉ាឡេស៊ី នេប៉ាល់ និងហ្វីលីពីន និងជួយដល់រដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំប្រព័ន្ធ CIS នៅកម្ពុជាផងដែរ។
ជាការឆ្លើយតប ឯកឧត្តមបានថ្លែងអំណរគុណជូនគណៈប្រតិភូដែលបានអញ្ជើញមកកម្ពុជាក្នុងការសម្លឹងឃើញពីសក្ដានុពលវិនិយោគក្នុងវិស័យនេះ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីច្បាមយកកាលានុវត្តភាពក្នុងការវិនិយោគក្នុងវិស័យខាងលើប្រកបដោយផ្លែផ្កា។