គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការថ្មី ក្នុងក្របខណ្ឌក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)
ឆ្នាំ២០២៣ សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡងប្រជែងឱ្យបានជ្រាបថា បញ្ជីឈ្មោះបេក្ខជន លេខបន្ទប់ លេខតុ ប្លង់បន្ទប់ និងប្លងអគារសម្រាប់ដំណើរការប្រព្រឹត្តទៅនៃការប្រឡងប្រជែងមានបិទផ្សាយជាសាធារណៈ៖ (១) នៅសាលាបឋមសិក្សាព្រះនរោត្តម (២) នៅបញ្ជរព័ត៌មានរបស់ស្ថាប័ន ក.អ.ក. និង (៣) នៅទំព័រ Facebook របស់ស្ថាប័ន ក.អ.ក. ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
អាស្រ័យហេតុនេះ សូមបេក្ខជនមេត្តាជ្រាបជាព័ត៌មាន។
