ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌផ្ទាល់ខ្លួនជាលើកដំបូង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌផ្ទាល់ខ្លួនជាលើកដំបូង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។
ដោយទទួលបានគោលការណ៍ផ្តល់ក្របខណ្ឌមន្ត្រីរាជការស៊ីវិលពីរាជរដ្ឋាភិបាលចំនួន៦កន្លែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការក្របខណ្ឌផ្ទាល់ខ្លួនជាលើកដំបូង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានគណៈកម្មការប្រឡង តំណាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកហឹបវិញ្ញាសាប្រឡង នៅមណ្ឌលសាលាបឋមសិក្សាព្រះនរោត្តម រាជធានីភ្នំពេញ។