កំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់

ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាបាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សប្រមាណ ១០% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក៏កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយការតម្លៃអគ្គិសនីបានធ្លាក់ចុះជិត ២០% ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ហើយសមត្ថភាពផ្គត់ផ្គង់បានកើនឡើង ១០ ដងក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ លើសពីនេះ ការវិនិយោគសំខាន់ៗលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកំពុងត្រូវបានកសាង រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលមានតម្លៃ ១.៩ពាន់លានដុល្លារ និងគម្រោងផ្លូវក្នុងក្រុងសៀមរាមដែលមានតម្លៃ ១៥០លានដុល្លារ។​

បរិយាកាសជំនួញមានស្ថិរភាព

អតិផរណា អត្រាប្តូរប្រាក់ និងអត្រាគ្មានការងារធ្វើនៅកម្ពុជាមានស្ថិរភាពដែលកត្តាទាំងនេះបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើជំនួញ និងអាជីវកម្មក្នុងប្រទេសកម្ពុជា។

ការយកចិត្តទុកដាក់ទៅលើចីរភាព

គិតត្រឹមឆ្នាំ ២០១៩ សមត្ថភាពផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជាប្រមាណ ៧០% បានមកពីថាមពលកកើតឡើងវិញ។ ជាងនេះទៅទៀត កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនិកទាបបំផុតមួយក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។