កិច្ចព្រមព្រៀងពាណិជ្ជកម្មមានសក្តានុពល

កម្ពុជា​ជា​សមាជិក​អាស៊ាន និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរបស់​អាស៊ាន​ជាមួយ​ប្រទេស​ចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី និង​នូវែលសេឡង់​។ លើសពីនេះ កម្ពុជាជាហត្ថលេខីនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ដែលតភ្ជាប់ប្រមាណ ៣០% នៃចំនួនប្រជាជន និងទិន្នផលពិភពលោក។

ការរីកលូតលាស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន

កម្ពុជា​ជា​ចំណុច​ស្នូល​ក្នុង​គម្រោង​អភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង (SEC) ដែល​តភ្ជាប់​ប្រទេស​មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ដែលទីក្រុងភ្នំពេញស្ថិតនៅចំកណ្តាលសម្រាប់តភ្ជាប់ទីក្រុងបាងកក ទៅកាន់ទីក្រុងហូជីមិញ។

ប្រទេសកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ តភ្ជាប់ទៅកាន់ទីផ្សារសំខាន់ៗជុំវិញពិភពលោក។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រកម្ពុជា ត្រូវបានតភ្ជាប់ដោយផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាសទៅកាន់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិសំខាន់នានាៗ។ លើសពីនេះ ការវិនិយោគ ១.៩ ពាន់លានដុល្លារលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលភ្ជាប់ពីរាជធានីទៅខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពល នឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ។

ទីតាំងស្ថិតនៅជិតទីផ្សារសំខាន់ៗ

មានព្រំដែនជាមួយប្រទេសថៃ វៀតណាម និងឡាវ ប្រទេសកម្ពុជាអាចភ្ជាប់ទៅកាន់ទីផ្សារទាំងបីរបស់អាស៊ានបានតែប៉ុន្មានម៉ោងប៉ុណ្ណោះតាមរយៈផ្លូវគោក ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៤ ស្ថិត​នៅ​ជិតព្រំដែន​ថៃ ខណៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៣ ស្ថិត​នៅ​ព្រំដែន​វៀតណាម។