កម្លាំងពលកម្មវ័យកេ្មង និងសកម្ម

ក្នុង​ចំណោម​ប្រជាជន​កម្ពុជាសរុប​ចំនួន ១៦​លាន​នាក់ ​ជាង ៦០% មាន​អាយុ​ក្រោម ៣៥​ឆ្នាំ។ ជាមួយនឹងអត្រាចូលរួមកម្លាំងពលកម្មប្រមាណ ៨០% ប្រទេសកម្ពុជាមានកម្លាំងពលកម្មវ័យក្មេង និងសកម្មដែលអាចបម្រើគ្រប់វិស័យរបស់អាជីវកម្ម ឬជំនួញរបស់វិនិយោគិន។

កម្លាំងពលកម្មមានជំនាញ និងទេពកោសល្យខ្ពស់

អត្រាអក្ខរកម្មនៅកម្ពុជាកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយឈានដល់ជិត ៩០% ក្នុងឆ្នាំ ២០១៩។ ចាប់តាំងពីឆ្នាំ ២០០៨ មក មានការងារកើនឡើងប្រមាណ ១.៦ ដងនៅក្នុងឧស្សាហកម្មគាំទ្រ។ ភាពសម្បូរបែបនៃជំនាញ និងទេពកោសល្យនឹងដល់ជួយដល់ការវិនិយោគរបស់អ្នក។

ប្រាក់ឈ្នួលមានភាពប្រកួតប្រជែង

កម្ពុជា​មាន​ប្រាក់​ឈ្នួល​ប្រកួត​ប្រជែង​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី​ ដោយ​មាន​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមាគឺចំនួន ១៩២ ដុល្លារ​ក្នុង​មួយ​ខែ។