តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

បេ​សកម្ម​របស់ ក.អ.ក

បេសកកម្មរបស់ ក.អ.ក គឺដើម្បីលើកកម្ពស់ និងសម្រួលដល់ការវិនិយោគបរទេស និងក្នុងស្រុក ដើម្បីសម្រេចបាននូវវិស័យឯកជនដែលមានស្ថិរភាព និងភាពរឹងមាំក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ក.អ.ក ប្តេជ្ញាក្នុងការពន្លឿនការអនុម័តគម្រោងវិនិយោគថ្មី និងផ្តល់នូវសេវាកម្មច្រកចេញចូលតែមួយប្រកបដោយប្រសិទ្ធភាពដល់វិនិយោគិន។

ការបំពេញបេសកកម្មរបស់ ក.អ.ក

ដើម្បីសម្រេចបេសកកម្មខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖

  • ផ្តល់ព័ត៌មានដល់វិនិយោគិនដែលមានសក្តានុពល
  • ពិនិត្យពាក្យសុំវិនិយោគ និងផ្តល់ការលើកទឹកចិត្ត
  • តាមដានគម្រោងវិនិយោគក្រោយការអនុវត្ត
  • ផ្តល់សេវាថែទាំដល់វិនិយោគិនក្នុងការអនុវត្តគម្រោងវិនិយោគ
  • ផ្តល់វេទិកាសម្រាប់វិស័យឯកជនចូលរួមក្នុងកិច្ចសន្ទនាជាមួយរាជរដ្ឋាភិបាលតាមរយៈវេទិការរដ្ឋាភិបាល-វិស័យឯកជនប្រចាំឆ្នាំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលផ្សេងទៀត និងចូលរួមប្រតិបត្តិយ៉ាងសកម្មតាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាវិនិយោគកម្ពុជាដើម្បីធានាថាវិនិយោគិនត្រូវបានគាំទ្រដោយប្រសិទ្ធភាព។

គោលបំណងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ចក្ខុវិស័យ និងគោលបំណងរបស់ ក.អ.ក

ចក្ខុវិស័យ​របស់​ ក.អ.ក

ជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការវិនិយោគ ជាមួយនឹងលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការកើនឡើងនៃការវិនិយោគ។

គោលបំណងរបស់ ក.អ.ក

គ្រប់គ្រងគោលនយោបាយវិនិយោគវិស័យឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញការវិនិយោគបន្ថែម និងរក្សាបាននូវផលិតភាពនៃការវិនិយោគពីវិស័យឯកជន។

គុណតម្លៃរបស់ ក.អ.ក

រាល់កិច្ចការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែរួមមាន៖

  • ការយកចិត្តទុកដាក់ និងផ្តោតទៅលើវិនិយោគិន
  • កិច្ចសហប្រតិបត្តិការនៅក្នុង ក.អ.ក និងជាមួយស្ថាប័នដទៃទៀត
  • សុចរិតភាពនិងភាពស្មោះត្រង់
  • ការបើកចំហចំពោះគំនិតថ្មីៗ
  • ទំនាក់ទំនង និងការងារជាក្រុម