តំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេស

តំបន់សេដ្ឋកិច្ចពិសេសគឺជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រត្រៀមរួចជាស្រេចជា សម្រាប់អាជីវកម្ម និងការវិនិយោគដំណើរការជាមួយនឹងភាពងាយស្រួលនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលនាំចេញនៃតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំង។ ជាទូទៅ តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងស្ថិតនៅតំបន់សមស្របបំផុតដើម្បីជួយឱ្យអាជីវកម្មរបស់អ្នករីកចម្រើន និងជោគជ័យ។

24

តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងមានដំណើរការ

561

គម្រោងវិនិយោគ

16ម៉ឺនជាង

ការងារ

ហេតុអ្វីគួរវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស

ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានភាពងាយស្រួល

តំបន់សេដ្ឋកិច្ចពិសេសមានទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅជិតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់ព្រលានយន្តហោះ ឬកំពង់ផែ

 

សេវាកម្មគាំទ្រដែលផ្តល់ទំនុកចិត្ត និងតម្លៃសមរម្យ

តំបន់សេដ្ឋកិច្ចពិសេសយកចិត្តទុកដាក់ទៅលើការផ្គត់ផ្គង់ប្រព័ន្ធទឹក អគ្គិសនី និងអ៊ីនធឺណិតដើម្បីបម្រើដល់ផលិតកម្មជាមួយតម្លៃសមរម្យ

 

សេវាកម្មច្រកចេញចូលតែមួយនៅនឹងកន្លែង

នៅតាមតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ មានការផ្តល់សេវាកម្មជាច្រើនដូចជាសេវារដ្ឋបាល និងបែបបទនៃការនាំចេញនិងចូលពីអាជ្ញាធរពាក់ព័ន្ធជាដើម

 

ការលើកទឹកចិត្តមានភាពទាក់ទាញ

គម្រោងវិនិយោគដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីការលើកទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា

ស្វែងរកតំបន់សេដ្ឋកិច្ចពិសេសដែលសមស្របសម្រាប់ការវិនិយោគរបស់អ្នក

ក្រុមហ៊ុនជាច្រើនបានសាងភាពជោគជ័យនៅប្រទេសកម្ពុជា