សន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ(2nd Ministerial Conference of the OECD Southeast Asia Regional Programme)
នៅរសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមតាមប្រព័ន្ធវីដេអូក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (2nd Ministerial Conference of the OECD Southeast Asia Regional Programme) ដែលបានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ “អនាគតដែលផ្តោតលើមនុស្ស៖ ភាពជាដៃគូសម្រាប់អាស៊ានកាន់តែឆ្លាតវៃ បៃតង និងបរិយាប័ន្ន” (A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។

]