កិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហការជាមួយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មឥណ្ឌូនេស៊ីនៅកម្ពុជា បានរៀបចំកិច្ចសន្ទនាវិនិយោគកម្ពុជា-ឥណ្ឌូនេស៊ី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្សាយផ្ទាល់តាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក៏ដូចជាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជាជូន វិនិយោគិនឥណ្ឌូនេស៊ីនៅកម្ពុជានិងនៅក្រៅប្រទេស ក្រោមអធិបតីភាពឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម លូហ៊ូត ប៊ិនសារ ប៉ានជ័យតាន់ (Luhut Binsar Panjaitan) រដ្ឋមន្ត្រីសម្របសម្រួលវិនិយោគនិងកិច្ចការសមុទ្រនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម ស៊ូឌារម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ១៥០នាក់។
