ទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ

នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមដំណើរជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ប្រតិភូអមដំណើរ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងអាជ្ញាធរដែនដី បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ដែលក្នុងនោះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិនិយោគិនដែលជាអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស។