ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC)
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ក្នុងគោលបំណងពិភាក្សាអំពី (១)-កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន រាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមវិស័យកសិកម្ម និងកសិឧស្សាហកម្ម, យានយន្តអគ្គិសនី និងអេឡិចត្រូនិក (២) កិច្ចសហប្រតិបត្តិការស្ដីពី “របៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា” និង “របៀងកសិកម្មកម្ពុជា”) និង (៣) កិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន។
មានមតិស្វាគមន៍ ឯកឧត្ដម ជា វុទ្ធី បានអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះ ឯកឧត្តម Xi Jinping និង ឯកឧត្តម Li Qiang ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ បន្ថែមពីនេះ ឯកឧត្ដម ក៏បានសម្តែងនូវការសាទរជូនចំពោះ ឯកឧត្តម He Lifeng អតីតប្រធាន NDRC ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Zheng Shanjie ដែលត្រូវបានតែងតាំងជាប្រធាន NDRC។ ទន្ទឹមនេះ ឯកឧត្ដមបានគូសបញ្ជាក់ពីខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ ២០២៣ ជាពិសេសទំនាក់ទំនងទ្វេភាគីដែលប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថ្មីដែលមានឈ្មោះថា “ត្បូងពេជ្រ” បន្ទាប់ពីជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតី Xi Jinping កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ ឯកឧត្តមបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជា-ចិន នឹងមានពន្លឺកាន់តែភ្លឺថ្លាប្រៀបដូចទៅនឹងត្បូងពេជ្រដែលបានកែច្នៃនិងដុសខាត់រាល់ថ្ងៃ។
ជាកិច្ចបញ្ចប់ ឯកឧត្តមចង់ឃើញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជានេះ ក្លាយជាកម្លាំងចលកររុញច្រានការអភិវឌ្ឍរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀងកសិកម្មនិងមច្ឆា របស់កម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធភាពប្រកបដោយផ្លែផ្កា រួមចំណែកដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង ជាពិសេសតភ្ជាប់ឆ្នាំងបាយកម្ពុជា ជាមួយឆ្នាំងបាយចិននិងឆ្នាំងបាយពិភពលោក។នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបគណៈប្រតិភូនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន (NDRC) ក្នុងគោលបំណងពិភាក្សាអំពី (១)-កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន រាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមវិស័យកសិកម្ម និងកសិឧស្សាហកម្ម, យានយន្តអគ្គិសនី និងអេឡិចត្រូនិក (២) កិច្ចសហប្រតិបត្តិការស្ដីពី “របៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា” និង “របៀងកសិកម្មកម្ពុជា”) និង (៣) កិច្ចសហប្រតិបត្តិការផ្លូវដែកកម្ពុជា-ចិន។
មានមតិស្វាគមន៍ ឯកឧត្ដម ជា វុទ្ធី បានអបអរសាទរយ៉ាងក្លៀវក្លាជូនចំពោះ ឯកឧត្តម Xi Jinping និង ឯកឧត្តម Li Qiang ដែលត្រូវបានសភាប្រជាជនចិនបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តែងតាំងជាប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ បន្ថែមពីនេះ ឯកឧត្ដម ក៏បានសម្តែងនូវការសាទរជូនចំពោះ ឯកឧត្តម He Lifeng អតីតប្រធាន NDRC ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម Zheng Shanjie ដែលត្រូវបានតែងតាំងជាប្រធាន NDRC។ ទន្ទឹមនេះ ឯកឧត្ដមបានគូសបញ្ជាក់ពីខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ក្នុងឆ្នាំ ២០២៣ ជាពិសេសទំនាក់ទំនងទ្វេភាគីដែលប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថ្មីដែលមានឈ្មោះថា “ត្បូងពេជ្រ” បន្ទាប់ពីជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមប្រធានាធិបតី Xi Jinping កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង។ ឯកឧត្តមបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជា-ចិន នឹងមានពន្លឺកាន់តែភ្លឺថ្លាប្រៀបដូចទៅនឹងត្បូងពេជ្រដែលបានកែច្នៃនិងដុសខាត់រាល់ថ្ងៃ។
ជាកិច្ចបញ្ចប់ ឯកឧត្តមចង់ឃើញកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតនិងការវិនិយោគកម្ពុជានេះ ក្លាយជាកម្លាំងចលកររុញច្រានការអភិវឌ្ឍរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងរបៀងកសិកម្មនិងមច្ឆា របស់កម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធភាពប្រកបដោយផ្លែផ្កា រួមចំណែកដល់ការតភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង ជាពិសេសតភ្ជាប់ឆ្នាំងបាយកម្ពុជា ជាមួយឆ្នាំងបាយចិននិងឆ្នាំងបាយពិភពលោក។
