សិក្ខាសាលា “ស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា”

“ស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា”
៚៚៚
នៅរសៀលថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) ដោយមានការគាំទ្រពីស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី បានរៀបចំសិក្ខាសាលា “ស្វែងយល់ពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក. លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី។ សិក្ខាសាលាតាមប្រព័័ន្ធវីដេអូនេះក៏មានការចូលរួមពីតំណាងសហព័ន្ធធុរកិច្ចសិង្ហបុរី និងតំណាងសភាពាពណិជ្ជកម្មកម្ពុជា សរុបចំនួនប្រមាណ ១៥០រូប។