ប្រទេសនាំមុខក្នុងការនាំចេញសំលៀកបំពាក់លើសកលលោក

នៅក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលមានចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសដែលមានការផលិតសំលៀកបំពាក់បានច្រើនជាងគេទូទាំងសកលលោក ជាមួយនឹងការនាំចេញគិតជាភាគរយចំនួន ១.៥% នៃការនាំចេញសំលៀកបំពាក់សរុបជុំវិញពិភពលោក ។ នៅឆ្នាំបន្ទាប់ ឆ្នាំ២០១៨ ការនាំចេញសរុបនៃផលិតផលក្នុងវិស័យនេះ គិតជាទីកប្រាក់មានចំនួនជាង ១០ ប៊ីលានដុល្លាសហរដ្ឋអាមេរិក ដោយការនាំចេញជាផលិតផល សំលៀលបំពាក់ស្មើ ៨២% ស្បែកជើង ១១% វាយភ័ណ្ឌ ០៧% ។

ការរីកលូតលាស់យ៉ាងរហ័ស  

នៅក្នុងឆ្នាំ២០១៨ វិស័យសំលៀកបំពាក់ និងស្បែកជើង ផ្ដល់ចំណូលដល់ប្រទេសកម្ពុជាប្រមាណ៧៤% នៃចំណូលនាំចេញសរុប ។  នៅចុងឆ្នាំ២០១៨ ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរសរុបចំនួន៦២៥ និងរោងចក្រស្បែកជើងសរុបចំនួន ៨៣ ក្នុងប្រតិបត្តិការ ។  វិស័យនេះផងដែរ បានក្លាយជាវិស័យដ៏សំខាន់ក្នុងការផ្ដល់ការងារក្រៅពីវិស័យកសិកម្ម ដែលមានកម្មករ កម្មការនី សរុបជាង ៧៥៤,០០០ នាក់ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម

កម្ពុជា​បាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ជោគជ័យ ឬ​ការអនុគ្រោះ​ពិសេសផ្សេងៗ ជាមួយ​ប្រទេសជាដៃគូ​ដូចជា ប្រទេសនៅក្នុងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និង​ប្រទេសក្នុងអាស៊ាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ អនុញ្ញាតឱ្យការនាំចេញទៅកាន់ប្រទេសជាដៃគូទាំងនោះ ទទួលបានការអនុគ្រោះពាណិជ្ជកម្មផ្សេងៗដូចជា តម្លៃនៃការនាំចេញមានអត្រាទាប ការនាំចេញមិនមានចំនួនកំណត់ និងការទទួលបានការលើកលែងពន្ធ ។

ហេតុអ្វីគួរវិនិយោគនៅកម្ពុជា