សក្ដានុផលនៃការនាំចេញ

ប្រទេសកម្ពុជាបានធ្វើការនាំចេញផលិតផលជាគ្រឿងសង្ហារឺម និងផលិតផលឈើដាំ ទៅកាន់តំបន់ដែលមានសក្ដានុពលជាច្រើន និងប្រទេសអភិវឌ្ឍ ដែលក្នុងនោះរួមមាន ប្រទេសក្នុងអាស៊ាន សហរដ្ឋអាមេរិក និងចក្រពភអង់គ្លេស។ នៅក្នុងឆ្នាំ២០១៩ ការនាំចេញផលិតផលទាំងនេះ គិតជាទឹកប្រាក់មានចំនួនសរុបប្រមាណ ៩៩លានដុល្លាអាមេរិក និងនៅឆ្នាំ២០២០ មានសរុបចំនួនប្រមាណ ១៤៧,៨ លានដុល្លាអាមេរិក ។

គោលដៅបន្ទាប់សម្រាប់អ្នកដាក់ទុនវិនិយោគ

ទុនវិនិយោគសរុបនៅក្នុងវិស័យឧស្សាហកម្មឈើដាំនេះមានសរុបចំនួនប្រមាណ ៣៣២លានដុល្លាអាមេរិក និងបានផ្ដល់ការងារដល់កម្មករ កម្មការនីក្នុងស្រុកជាង ៩,០០០ នាក់ ដែលសាកសមជាគោលដៅបន្ទាប់សម្រាប់អ្នកធ្វើការដាក់ទុនវិនិយោគ ។

ហេតុអ្វីគួរវិនិយោគនៅកម្ពុជា