ប្រទេសនាំមុខគេក្នុងការនាំចេញកង់

 ប្រទេសកម្ពុជាបានធ្វើការនាំចេញកង់ដែលគិតជាទឹកប្រាក់មានចំនួនជាង ៥៣៣ លានដុល្លារអាមេរិក ទៅកាន់ទីផ្សារសំខាន់ៗអន្តរជាតិ នៅក្នុងឆ្នាំ២០២០ ។ ការនាំចេញនេះមានចំនួនកើនឡើង ២៧% ធៀបទៅនឹងឆ្នាំ២០១៩ ។ លើសពីនេះ ការនាំចេញកង់ពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងប្រមាណ ៣ដងដែលធ្វើឱ្យកម្ពុជាមានឈ្មោះជាប្រទេសដែលនាំមុខគេក្នុងការនាំចេញកង់នៅក្នុងតំបន់អាស៊ាន។

ប្រភពផ្គត់ផ្គង់កង់ដ៏ចម្បងរបស់សភាពអឺរ៉ុប

ក្នុងមួយឆ្នាំៗ កង់ចំនួនជាង ១.៥ លានគ្រឿង ត្រូវបាននាំចេញពីតំបន់សេដ្ឋកិច្ចពិសេស នៃប្រទេសកម្ពុជា ។ ហើយជារៀងរាល់ឆ្នាំ ចំនួននៃការនាំចេញកង់បានកើនឡើងគួរឱ្យកត់សម្គាល់ ដែល ២/៣នៃការនាំចេញសរុបគឺនាំចេញទៅកាន់ប្រទេសនៅក្នុងសហភាពអឺរ៉ុប ។

មជ្ឈមណ្ឌលផ្គត់ផ្គង់គ្រឿងបង្គុំកង់ដ៏សម្បូរបែប

ប្រទេសកម្ពុជាមិនត្រឹមតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំមុខគេក្នុងការនាំចេញកង់នៅក្នុងពិភពលោកប៉ុណ្ណោះទេ កម្ពុជាក៏ជាប្រទេសដែលផ្គត់ផ្គង់គ្រឿងបង្គុំរបស់កង់ដ៏ឈានមុខមួយផងដែរ ។  ប្រទេសកម្ពុជាបានផលិតកង់ និងគ្រឿងបង្គុំកង់យ៉ាងច្រើនប្រភេទសម្រាប់បំពេញតម្រូវការក្នុងស្រុក និងក្រៅស្រុក ។

ហេតុអ្វីគួរវិនិយោគនៅកម្ពុជា